ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល យកឈ្នះម៉ារ៉ុក ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025។

សម្រាប់ជ័យជម្នះ ក្រុមជម្រើសជាតិសេណេហ្គាល នេះដែរ គឺជាការគ្រងជើងឯក ជាលើកទី២ របស់ពួកគេ នៅក្នុងពានរង្វាន់មួយនេះ លើកទី១ នៅឆ្នាំ២០២១ ក្រោយឈ្នះអេហ្ស៊ីប ដោយបាល់ប៉េណាំងទី ៤-២ នៅវគ្គផ្ដាច់ព្រ័ត្រ។

ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2025 ដែលប្រទេសម៉ារ៉ុក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមប្រកួតបើកឆាកកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥ ហើយបញ្ចប់ទៅវិញគឺនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមាន២៤ប្រទេសចូលរួម។
គួរដឹងថា ពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៧ ស្របពេលក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ឈ្នះពាននេះច្រើនជាងសរុប៧ដង ចំណែកឯកាមេរូន ឈ្នះ៥ដង និងហ្គាណា ឈ្នះ៤ដង នីហ្សេរីយ៉ា និងកូតឌីវ័រ បាន៣លើកដូចគ្នា៕


