ខ្សែប្រយុទ្ធ Peprah Kwame ជនជាតិហ្គាណា របស់​ព្រះខ័នរាជស្វាយរៀង គឺជាកីឡាករទី៨ នៅលីគកំពូលកម្ពុជា រដូវកាល ២០២៥-២៦ ដែលអាចស៊ុត Hat-Trick ( ៣គ្រាប់១ប្រកួត) ជួយ​ឱ្យស្វាយរៀង បញ្ចប់​កំណត់​ត្រាម​មិន​ចាញ់​សោះ​របស់ផ្នំពេញក្រោន ត្រឹមសប្តាហ៍ទី១៧ កាលពី​រាត្រីថ្ងៃទី១៨ មករា ២០២៥។

បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ៦រូប​ដែល​រក​បាន Hat-Trick នៅលីគកំពូលកម្ពុជា៖

ទី១៖ កីឡាករ Yusuke Minagawa ជន​ជាតិ​ជប៉ុន របស់​ណាហ្គាវើលដ៍ ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ISI ដង្កោសែនជ័យ ៣-០ កាល​ពី​ថ្ងៃទី២៣ សីហា ២០២៥

ទី២៖ កីឡាករ​ Eduardo Junior ជនជាតិប្រេស៊ីល អតីត​សមាជិកអង្គរ​ថាយហ្គឺរ ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ISI ដង្កោសែនជ័យ ៨-០ កាល​ពី​ថ្ងៃទី១៣ កញ្ញា ២០២៥

ទី៣៖ កីឡាករ  Maksym Pryadun ជនជាតិ​អ៊ុយក្រែន របស់ភ្នំពេញក្រោន ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ Life ខេត្តព្រះសីហនុ ៤-៣ កាល​ពី​ថ្ងៃទី១៤ សីហា ២០២៥

ទី៤៖ កីឡាករ Patrick Robson ជនជាតិប្រេស៊ីល របស់​ព្រះខ័នរាជស្វាយរៀង ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ Life ខេត្តព្រះសីហនុ ៦-១ កាល​ពី​ថ្ងៃទី១៩ សីហា ២០២៥

ទី៥៖ កីឡាករ Raul Feher ជនជាតិរូម៉ានី របស់​ភ្នំពេញ​ក្រោន ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ISI ដង្កោសែនជ័យ ៤-១ កាល​ពី​ថ្ងៃទី១៩ តុលា ២០២៥

ទី៦៖ កីឡាករ Patrick Nonato ជនជាតិប្រេស៊ីល របស់​ MOI កំពង់ដេវ៉ា ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ គិរីវង់សុខសែនជ័យ ៥-៣ កាល​ពី​ថ្ងៃទី២២ ធ្នូ ២០២៥

ទី៧៖ កីឡាករ Cyrus Dehmie ជនជាតិ​អូស្រ្តាលី របស់​បឹង​កេត ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ​កងយោធពល​ខេមរភូមិន្ទ ៦-០ កាលពីថ្ងៃទី៤ ធ្នូ ២០២៦

ទី៨៖ កីឡាករ Peprah Kwame ជនជាតិហ្គាណា របស់​ព្រះខ័នរាជស្វាយរៀង ស៊ុត Hat-Trick ក្នុងជំនួប​យក​ឈ្នះ ​ភ្នំពេញក្រោន ៣-២ កាលពីថ្ងៃទី១៨ មករា ២០២៦៕

Share.