ក្រោយទទួលបាន៣ពិន្ទុពីម្ចាស់ផ្ទះភ្នំពេញក្រោន លោក Mattew McConkey គ្រូបង្វឹករបស់ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានថ្លែកក្រោយចប់ការប្រកួតថា « យើងបានដឹងហើយថាអ្នកគាំទ្រថ្ងៃនេះពិតជាមានចំនួនច្រើន ហើយ​សម្រាប់ក្រុមរបស់យើងក្នុងការប្រកួតនៅថ្ងៃនេះគឺដើមវគ្គទី១ប៉ុន្មាននាទីដំបូងយើងមានបញ្ហាមួយចំនួន ក្រោយមក​យើងបានកែប្រែ និង​ធ្វើបានល្អប្រសើរច្រើន ធ្វើ​ឱ្យអ្នក​គាំទ្រ​មានភាពរីករីយ ជាមួយនឹងទីលានស្អាតដែលធ្វើឱ្យពួកយើងទទួលបានជ័យជន្នះនៅថ្ងៃនេះ»។

លោក Mattew McConkey បានបន្តថា «មួយរយៈពេលចុងក្រោយនេះយើងបានហ្វឹកហាត់ពីរបៀបនៃការបញ្ចប់ទីរបស់យើងជាច្រើនកន្លងមក ហើយយើងសប្បាយចិត្តនូវអ្វីដែលបានកើតឡើងនៅការប្រកួតនេះ» ។

អត្ថបទពាក់ព័ន្ធ៖ troryorng.comCPL៖ ភ្នំពេញក្រោន មិនអាចបន្តកំណត់ត្រាមិនដែលចាញ់សោះ ត្រឹមសប្តាហ៍ទី១៧

អត្ថបទពាក់ព័ន្ធ៖ Peprah Kwame របស់​ស្វាយរៀង ក្លាយជាកីឡាករទី៨ ស៊ុត Hat-Trick នៅ CPL! – សារព័ត៌មានត្រយង – Troryorng Media

Share.