បាល់ទាត់បុរសកម្ពុជា បន្តឈរនៅចំណាត់ថ្នាក់លេខ១៧៩ ពិភពលោក កាន់៩១១.៥៤ពិន្ទុ គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះបើយោងតាមការកំណត់និងបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ។

នៅឆ្នាំ២០២៦នេះ ក្រុមជម្រើសជាតិកម្ពុជា មានភារកិច្ចមួយដោយត្រៀមចូលរួមពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ាន ASEAN Championship ឬ HYUNDAI CUP 2026 ដែលកម្ពុជាស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម, សិង្ហបុរី, ឥណ្ឌូណេស៊ី និងរវៀងក្រុមឈ្នះទីម័រខាងកើត ឬ ប្រ៊ុយណេ ខណៈពានរង្វាន់នេះគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៤ កក្កដា ដល់ ថ្ងៃទី២៦ សីហា ឆ្នាំ២០២៦ ខាងមុខនេះ។
អត្ថបទពាក់ព័ន្ធ៖ កម្ពុជា ធ្វើម្ចាស់ផ្ទះទទួល សិង្ហបុរី និង ប្រ៊ុយណេ ឬទីម័រខាងកើត ក្នុងប្រកួតពានរង្វាន់ជើងឯកអាស៊ាន Hyundai Cup

