ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ តាំងខ្លួនបន្លំធ្វើជាប៉ូលិស មានកាន់កាតក្លែងក្លាយ ជិះម៉ូតូចំនួន៤គ្រឿងប្រដេញតាមចាប់ឃាត់លោកអធិការរងខណ្ឌពោធិ៍សែនជ័យមួយរូប កំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋាន បង្កឱ្យភ្ញាក់ផ្អើលសមត្ថកិច្ច នគរបាល ខណ្ឌពោធិ៍សែនជ័យមែនទែនចុះទៅឃាត់ខ្លួនជនសង្ស័យបានទាំង៤នាក់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅផ្លូវ២០០៤ កែងផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកអធិការរងខណ្ឌពោធិ៍សែនជ័យ ឈ្មោះ ឈូក ចាន់សុភក្តិ ហើយក៏ជាគ្រូប្រដាល់គុណខ្មែរផងដែរ បច្ចុប្បន្នលោកបម្រើការងារនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បម្រើប្រជាពលរដ្ឋ ហើយក៏ជាមនុស្សសកម្មក្នុងការងារ មិនថាយប់ មិនថាថ្ងៃ ។
បើតាមនគរបាលប៉ុស្តិ៍កាកាបទី១ បានឱ្យដឹងថា មុនកើតហេតុ លោកអធិការរង ជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ក្នុងឯកសណ្ឋានជាសុីវិល គ្រាដែលវិលត្រឡប់ចូលអធិការដ្ឋានវិញ ដោយធ្វើដំណើរតាមផ្លូវ២០០៤ ពីត្បូងទៅជើង ជិតដល់ភ្លើងស្តុប កែងផ្លូវសហព័ន្ធរុស្សុី ស្រាប់តែលេចមុខជនសង្ស័យគ្នា៤នាក់ ស្លៀកពាក់ឯកសណ្ឋានសុីវិល មានពាត់កាតនគរបាល CID ដ៣ញតាមឃាត់ឱ្យឈប់ តែលោកមិនឈប់ ត្រួវបានក្រុមជនសង្ស័យស្រែកគម្រាម ដោយតាំងខ្លួនជានគរបាល លុះលោកអធិការឈប់ ហើយសាកសួរវិញ ក្រុមជនសង្ស័យនៅតែតាំងខ្លួនជានគរបាល រហូតដល់កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ម៉ូតូ៣គ្រឿង នាំសាកសួរ ទើបដឹងថាសុទ្ធតែប៉ូលិសក្លែងក្លាយ មកធ្វើសកម្មភាពឃាត់ខ្លួនប៉ូលិសមែនទែន ហើយប៉ះចំលោកអធិការរងខណ្ឌពោធិ៍សែនជ័យទៀត ។




ជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួន រួមជាមួយម៉ូតូ៣គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព នាំយកទៅប៉ុស្តិ៍កាកាបទី១ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
