ភ្នំពេញ៖ ហាងម៉ាស្សាចំនួន៦ទីតាំងត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចុះធ្វើការបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ពាក់ព័ន្ធនឹងករណីបំរើផ្លូវភេទខុសចុបាប់។

ហេតុការណ៍ខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២១ខែមិរា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុងលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថាដោយមានការរាយការណ៍និងបើកការស្រាវជ្រាវរកឃើញថាហាងម៉ាស្សារទាំង៦ទីតាំងខាងលើនេះគឺមានលួចលាក់បង្កប់បម្រើសេវាផ្លូវភេទខុសច្បាប់ ទើបកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានដឹកនាំកម្លាំងចុះបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់រួមមានវត្ថុតាងដូចជាស្រោមអនាម័យដែលបានប្រើប្រាស់រួចហើយជាច្រើនកញ្ចប់ផងដែរ។





ក្រោយប្រត្តិបត្របង្រ្កាបកម្លាំងអាវុធហត្ថក៏បាននាំខ្លួនមនុស្សប្រុសស្រីទាំងនោះរួមទាំងវត្ថុតាំងយកទៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់។

អត្ថបទ÷សេង សាវី
