សំណង់​ប្រវត្តិសាស្ត្រ​មួយ​របស់​ខេត្តពោធិ៍សាត់ ក្នុង​យុគសម័យ​ទំនើប​ គឺសមិទ្ធផលថ្មី ដែល​ជា“ពហុកីឡដ្ឋានសម្ដេចតេជោក្រគរ” បាន​នឹង​កំពុង​លេចជាចេញរូបរាងបណ្ដើរៗហើយ កំពុង​បង្ហាញ​ភាព​ទាកើ​ទាញ​យ៉ាង​ស្រស់ស្អាត់ ពី​សំណាក់​អ្នក​គាំទ្រ​បាល់ទាក់​កម្ពុជា។

ការ​សាងសង់​ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ​ក្រគរ លើ​ផ្ទៃដី​ប្រមាណ​២៥​ហិ​កតា​នេះ រួម​មាន តារាង​បាល់ទាត់​ខ្នាត​ធំ ចំនួន​២ តារាង​បាល់ទាត់​ខ្នាត​តូច​ចំនួន​៣ តារាង​បាល់ទះ​ចំនួន​៦ តារាង​បាល់បោះ​ចំនួន​៣ តារាង​វាយ​សី​ចំនួន​៤ ព្រមទាំង​ទីតាំង​ផ្សេង​ៗ សម្រាប់​លេង​កម្សាន្ត​ជា​ច្រើន​ទៀត។

ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ​ក្រគរ ត្រូវ​បាន​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់ នៅ​លើ​ផ្ទៃដី​ជាង​២៥​ហិ​កតា អតីត​ចំណត​យន្ដហោះ​ចាស់ (​វាល​សម្ដេច​យស​) ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាល​ពី​​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤។

តាម​រយ:​ការ​អភិវឌ្ឍ​លើ​វិស័យ​បាល់ទាត់ ក៏​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធទាំងអស់​នេះ ​ក្នុង​ខេត្ត​ពោធិ៍សាត់ អាច​បញ្ចាក់​ថាថ្នាក់​ដឹង​នាំ​កំពុង​សម្រួច​កីឡា​មួយ​នេះ​ពោពេញ​ទៅ​ដោយ​ស្ដងដា មាន​ក្រុម​អាជីព កីឡដ្ឋាន និង​កីឡាករ​ល្អៗ​ជាច្រើន។ តាម​រយ:​ការ​មើល​ឃើញ​ពី​អ្នក​ស្នេហាវិស័យ​បាល់ទាត់ សម្រាប់​ “ពហុកីឡដ្ឋានសម្ដេចតេជោក្រគរ” ទំនង​ជា​ទឹក​ដី​របស់​ក្រុម​បាល់ទាត់ ឈើតុំ ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្តពោធិ៍សាត់​នេះ​ឯង។

តើឈើតុំ មាន​មូលដ្ឋាន​នៅ​ទីណា?

បើគេធ្វើដំណើរ​ពី​រាជធានី ទៅ​ខេត្ត​ពោធិសាត់ តាម​ផ្លូវជាតិ​លេខ៥ ដល់ត្រង់ចំណុចទីរួមស្រុកក្រគ ត្រូវ​បត់ឆ្វេង​ប្រហែល ២០គីឡូម៉ែត្រ នឹង​ដល់​ទឹកដី​ឈើតុំ ហើយ។ ឃុំឈើតុំ ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មាន ភូមិ ១២ភូមិ៕

រូប​ភាព៖ Screenshot ពី Kim Mex Construction & Investment


Share.