
ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៦ ចាប់ដំណើរការវគ្គ១៦ក្រុមចុងក្រោយជើងទី១ហើយហើយ កាលពីថ្ងៃទី២១ ខែមករា កន្លងទៅក្នុងនោះឃើញថាមានកីឡាករវ័យក្មេងជាងគេចំនួន១៦រូប កំពុងមានឈ្មោះក្នុងបញ្ជីកីឡាករតាមបណ្តាលក្រុមនិងក្លិប នៃពានរង្វាន់ប្រចាំឆ្នាំមួយនេះ។
សារព័ត៌មានត្រយង សូមជម្រាបជូនពីឈ្មោះកីឡាករវ័យក្មេងជាងគេចំនួន១៤រូបដូចខាងក្រោម៖
ទី១) កីឡាករ វ៉ារ ដេវីត កើតថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៧ សមាជិករបស់ក្រុមព្រះខ័នស្វាយរៀង
ទី២) កីឡាករ ហ៊ត គីមឡុង កើតនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០៧ សមាជិករបស់ភ្នំពេញក្រោន
ទី៣) កីឡាករ ឃីវ ច័ន្ទសិរិទ្ធ កើតថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៨ សមាជិករបស់ភ្នំពេញក្រោន
ទី៤) កីឡាករ រ៉េះ ហាហ្វីលីន កើតថ្ងៃទី៦ ខែមីនា ឆ្នាំ២០០៧ សមាជិករបស់ភ្នំពេញហ្គាឡាក់ស៊ី
ទី៥) កីឡាករ យឹម កក្តដា កើតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៧ សមាជិករបស់
ទី៦) កីឡាករ លន់ វឌ្ឈនា កើតថ្ងៃទី៣ ខែវិច្ឆិកា ២០០៧ ឡាហ្វខេត្តព្រះសីហនុ
ទី៧) កីឡាករ លូត លីវីត កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៧ សមាជិករបស់ឡាយអ៊ិនឃីងខេត្តសៀមរាប
ទី៨) កីឡាករ ស៊ីថា ម៉េងជូ កើតថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៧ សមាជិករបស់វិសាខា
ទី៩) កីឡាករ ម៉ាត់ ម៉ូសា កើតថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ សមាជិករបស់ខេត្តកំពង់ចាម
ទី១០) កីឡាករ រូ ស៊ីធន់ កើតថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៧ របស់អាយអេសអាយ ដង្កោសែនជ័យ
ទី១១) កីឡការ ឡុង ដាវីត កើតថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៧ របស់អាយអេសអាយ ដង្កោសែនជ័យ
ទី១២) កីឡាករ ខុម ស៊ីគីន ជែងម៉ី កើតថ្ងៃទី២ ខែ២០០៧ បាត់ដំបងយូណៃធីត
ទី១៣) កីឡាករ ហាន់ ទី កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៧ របស់អង្គរថាយហ្គឺរ
ទី១៤ កីឡាករ ស៊ូ ហេងហុង កើតថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៧ របស់អង្គរថាយហ្គឺរ

លទ្ធផលការប្រកួត ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

សូមជម្រាបថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។
ក្រុមទាំង១៦ ដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ដោយគិតពីវគ្គ១៦ក្រុម ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈវគ្គផ្តាច់ព្រ័ត្រ គឺធ្វើតែមួយជើងទេ នៅទឹកដីកណ្តាល។
សូមរំឭកថា ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ធ្នូ ២០២៥។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ វិសាខា បានចំនួន៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

