កំពង់ស្ពឺ ៖ រថយន្ត PAJERO មួយគ្រឿង ខណៈដែលកំពុងបើកបរលើផ្លូវល្បឿនលឿន សង្ស័យឆ្លងប្រព័ន្ធភ្លើង ឆាបឆេះសន្ធោសន្ធៅ អ្នកបើកបរ និងអ្នករួមដំណើរចុះចេញដោយសុវត្តិភាព កាលពីវេលាម៉ោង៤និង២៨នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅលើផ្លូវល្បឿនលឿន ក្បែរច្រកចេញគីរីរម្យ គីឡូម៉ែត្រលេ ខ ៧៨+៣០០ ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។




តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តខាងលើម៉ាក MITSUBISHI PAJERO ពណ៌ទឹកប្រាក់ លាយបៃតង ពាក់ស្លាកលេខភ្នំពេញ 2AN-7514 បើកបរដោយឈ្មោះ វង្ស វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែក រាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួមដំណើរជាមួយស្ត្រី៣នាក់ទៀត ។
ហើយមុនកើតហេតុរថយន្តបើកពីលិចទៅកើត ព្រះសីហនុ-ភ្នំពេញ ដល់ចំណុចកើតហេតុ ស្រាប់តែឆាបឆេះឡើង អ្នកបើកបរនិងអ្នករួមដំណើរចុះចេញដោយសុវត្តិភាព រថយន្តឆេះសល់តែគ្រោងដែក ។

តែទោះជាយ៉ាងណាក្តី សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានស្រុកភ្នំស្រួច ចេញទៅជួយបាញ់ពន្លត់ភ្លើង រួចខាងក្រុមហ៊ុនផ្លូវល្បឿនលឿនស្ទួចយករថយន្ដខាងលេី ទៅដាក់នៅទីតាំងបញ្ឍរសុវត្ថិភាព និងធ្វេីការដោះស្រាយជាមួយភាគីម្ចាស់រថយន្ដ ៕

