ពានរង្វាន់កីឡាអេឡិចត្រូនិចកម្ពុជា eCambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ឈានដល់សប្តាហ៍ទី១០ហើយ ដោយនៅល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ មានការប្រកួតចំនួន៨គូត្រៀមប៉ះគ្នា នៅការិយាល័យ CPL ។
កម្មវិធីប្រកួតសប្តាហ៍ទី១០


សម្រាប់រដូវកាលឆ្នាំ២០២៥-២៦ ខុសប្លែកពីរាល់ឆ្នាំ ដោយក្រុមហ៊ុន Cambodian Premier League បានដាក់បញ្ចូលវិញ្ញាសាថ្មីមួយបន្លែមទៀតនោះគឺការប្រកួតលើទូរសព្ទដៃ (Mobile) ខណៈ២រដូវកាលកន្លងទៅមានតែ១វិញ្ញាសាតែប៉ុណ្ណោះ (Console) ។
តារាងពិន្ទុសប្តាហ៍ទី៩
ចំពោះរដូវកាលឆ្នាំ២០២៥-២៦ នៃការប្រកួតពានរង្វាន់អេឡិចត្រូនិច (eCambodian Premier League) គឺមាន៩ក្រុមចូលរួមប្រកួត ស្របពេលដែលកីឡាតាមបណ្តាលក្លិបសរុបទាំងអស់គឺកើនឡើងដល់៣០នាក់ ប្រកួតលើ២វិញ្ញាសា ទូរសព្ទដៃ និងដៃហ្គេម (Console + Mobile) ។

សូមរំឭកថា សម្រាប់ការប្រកួតពានរង្វាន់អេឡិចត្រូនិច (eCambodian Premier League) រដូវកាលទី១ឆ្នាំ២០២៣-២៤ និងរដូវកាលឆ្នាំ២០២៤-២៥ ម្ចាស់ជើងឯក បានទៅលើកីឡាករ ទឹម វង្សរ៉ាវុទ្ធ (Tim Vongravuth) របស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ដោយកាលពីរដូវកាលទី១ បានយកឈ្នះលើកកីឡាករ កីឡាករ មុត លី របស់ក្រុមព្រៃវែង ខណៈរដូវកាលឆ្នាំ២០២៤-២៥ កន្លងទៅបានយកឈ្នះលើកីឡាករ ខេម សុងហៃ របស់ក្រុមបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ៕



