ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងរ៉ែនិងថាមពល បានចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្លូវរថភ្លើងុមួយខ្សែ ស្ថិតពីផ្លូវបំបែកម្តុំភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ តភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ក្បែររោងចក្រ Ford ប្រវែងប្រមាណ ២០ គីឡូម៉ែត្រ។

តាមការបញ្ជាក់ពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ គម្រោងនេះមានគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងជាជម្រើសដឹកជញ្ជូនមួយផ្សេងទៀត សម្រាប់ឧស្សាហកម្ម និងសេដ្ឋកិច្ចក្នុងតំបន់។ ការតភ្ជាប់ផ្លូវរថភ្លើងនេះនឹងធ្វើឲ្យការទំនាក់ទំនងរវាងតំបន់ផលិតកម្ម និងទីផ្សារសេដ្ឋកិច្ចមានភាពងាយស្រួល និងរហ័សជាងមុន។

ការសាងសង់ផ្លូវរថភ្លើងនេះ មានគោលបំណងជួយកាត់បន្ថយការរង់ចាំ និងស្តុកទំនិញនៅចំណុចដឹកជញ្ជូនបច្ចុប្បន្ន ក៏ដូចជាជួយលើកស្ទួយសេដ្ឋកិច្ច សហគ្រិនភាព និងការងារជាច្រើននៅក្នុងតំបន់ស្រុកក្រគរ និងជុំវិញខេត្តពោធិ៍សាត់ផងដែរ៕

Share.