ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឫស្សីកែវ អនុវត្តតាមការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ និងមន្រ្តីការិយាល័យសាធារណការខណ្ឌ សង្កាត់គីឡូម៉ែត្រលេខ៦ នាយរងប៉ុស្តិ៍នគបាលសង្កាត់ ភូមិ និងកម្លាំងសណ្តាប់ធ្នាប់ ចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំម្ចាស់គ្រឿងចក្រដែលដាក់នៅលើដី និងផ្លូវសាធារណ: គ្មានសណ្តាប់ធ្នាប់ ស្ថិតនៅផ្លូវលេខ១៧០១ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ក្រុមការងារបានណែនាំឱ្យម្ចាស់ដឹកយកគ្រឿងចក្រ និងសម្ភារទាំងអស់ចេញឱ្យអស់ពីលើដី និងផ្លូវសាធារណ:ក្នុងរយ:ពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមករា រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ជាកំហិត ។

ការអនុវត្តខាងលើ ម្ចាស់គ្រឿងចក្រ ឈ្មោះ សុខ លីមធី បានសន្យាយល់ព្រមដឹកគ្រឿងចក្រ និងសម្ភារៈទាំងអស់ចេញដោយខ្លួនឯង តាមការណែនាំរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ។

អត្ថបទ៖ តាតុងសែនជ័យ

