ភ្នំពេញ៖ នៅយប់ថ្ងៃទី២២ ឈាងចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦, ពលរដ្ឋកូរ៉េ ចំនួន ២រូប ក្នុងនោះរួមមាន ឈ្មោះ Kang Dawit និងឈ្មោះ An Youngji ត្រូវបានធ្វើបត្យាប័នទៅសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។



គួរបញ្ជាក់ផងដែរថា បុគ្គលខាងលើជាសមាជិកក្រុមឧក្រិដ្ឋជន ដែលបានប្រើប្រាស់បណ្តាញសង្គមដើម្បីទាក់ទងជនរងគ្រោះ និងបានក្លែងជាមានទំនាក់ទំនងមនោសញ្ចាតនាជាមួយនឹងអ្នកទាំងនោះ ហើយបន្ទាប់ពីទទួលបានការទុកចិត្ត បុគ្គលទាំងនេះបានបង្ហាញពីគម្រោងវិនិយោគ និងបានលួងលោមឱ្យជនរងគ្រោះទាំងនោះបណ្តាក់ទុនវិនិយោគជាមួយខ្លួន ក្នុងគោលបំណងឆបោកយកប្រាក់ទាំងនោះ។
អត្ថបទ÷ចតុម្មុខ

