ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណីឆបោកប្រាក់មួយ ក្រោមរូបភាពក្លែងបន្លំជាអ្នកបកប្រែ ផ្ដល់សេវាកម្មបកប្រែផ្នែកវេជ្ជសាស្រ្តនៅមន្ទីពេទ្យក្រៅប្រទេស និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ទេរប្រាក់តាមគណនីធនាគារ។

ករណីនេះត្រូវបានអនុវត្តការស្រាវជ្រាវ និងបង្ក្រាបនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំ និងចង្អុលណែនាំពីថ្នាក់ដឹកនាំនគរបាលជាតិ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនចំនួន ១នាក់ ភេទស្រី ជនជាតិខ្មែរ ដែលបានប្រើគណនីធនាគារផ្ទាល់ខ្លួន ដើម្បីទទួលប្រាក់ពីអំពើឆបោក។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់សាធារណជន សូមមានការប្រុងប្រយ័ត្នខ្ពស់ ពេលមានតម្រូវការសេវាកម្មបកប្រែ ឬទូទាត់ថ្លៃព្យាបាលជំងឺនៅក្រៅប្រទេស ត្រូវពិនិត្យ និងបញ្ជាក់ប្រភពឯកសារ និងគណនីទទួលប្រាក់ឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់ទ្រព្យសម្បត្តិដោយអំពើឆបោក។
អត្ថបទ÷កណ្តាល
