កំពង់ចាមច៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ដោយបានរុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ ចំនួន ៣ករណី ព្រមទាំងលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ។

តាមការបញ្ជាក់របស់ មន្ត្រីជំនាញជលផល ឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសជល ក្នុងភូមិសាស្ត្រខាងលើ ជំនាញបានរឹបអូសវត្ថុតាង និងបំផ្លាញចោលឧបករណ៍ល្មើស នៅនឹងកន្លែង រួមមាន ៖ ឧបករណ៍ លូស្បៃមុង របាំងស្បៃមុង និងលបប្រឹស ១០០ ចំនួន ៧៥គ្រឿង ។ ក្រៅពីនោះ កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ក៏បានលែងចូល ទៅក្នុងបឹងធម្មជាតិវិញ ។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បញ្ជាក់ថា នឹងបន្តចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅតាមទន្លេ បឹង ព្រែក និងតំបន់នេសាទនានា ក្នុងខេត្តកំពង់ចាម ព្រមទាំងបន្តផ្សព្វផ្សាយដល់ប្រជានេសាទ ឲ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
អត្ថបទ៖អាចារ្យលាក់

