ក្លិបបាល់ទាត់វិសាខា បន្តរក្សាកៅអី Top6 ក្រោយ​ស្មើ​ជាមួយណាហ្គាវើលដ៍ ១-១ ក្នុង​កីឡដ្ឋានវិសាខា នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ ប្រកួតសប្តាហ៍ទី១៨ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។

ក្រោម​ការ​ដឹក​នាំរបស់​លោក Scott Cooper គ្រូបង្វឹក​ថ្មី​ជនជាតិ អង់គ្លេស ៣ប្រកួត​កន្លង​មក ជួយឱ្យវិសាខា យក​ឈ្នះគិរីវង់​សុខសែនជ័យ ​ក្នុង​លទ្ធផល ២-១ នៅ​ទឹក​ដី​របស់​ខ្លួន ឈ្នះ ISI ដង្កោសែន​ជ័យ ៨-១ និង​ស្ម់ើ​ជាមួយ ណាហ្គាវើលដ៍ ១-១ រក្សា​កៅអី Top6 ឆ្លងកាត់​១៧ប្រកួត ឈ្នះ៦ ស្មើ៧ និង​ចាញ់៤ មាន​២៥ពិន្ទុ។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី១៨៖

ក្នុងនោះឃើញថាព្រះខ័នរាជស្វាយរៀង បន្ត​រក្សាកំពូល​តារាង ភ្នំពេញ​ក្រោន​លេខ២ ចំណេង​ណាហ្គាវើលដ៍ ឡើងមកលេខ៣ ខណ:បឹង​កេត បន្ត​រក្សា​នៅក្នុង​តំបន់​ Top4 បើ​ទោះ​ជាចាញ់​អង្គរថាយហ្គឺរ កាល​ពី​ថ្ងៃទី២៥ មករា ក្នុង​ពហុកីឡដ្ឋា​នជាតិ។

ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Cambodian Premier League) រដូវកាល​ឆ្នាំ​២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់។

គួរបញ្ជាក់ថា ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.