កំពង់ចាម ៖ ផ្ទះលក់ដូរអុីវ៉ាន់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ ដោយសារទុស្សេខ្សែភ្លើង ខូចខាតទ្រព្យសម្បត្តិអស់ជាង៣មុឺនដុល្លារ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៧ ខាងកើតផ្សារព្រៃទទឹង ក្នុងភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ផ្ទះកើតហេតុ ឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx៨ម៉ែត្រ តសំយ៉ាបស័ង្កសីមកមុខលក់ដូរអុីវ៉ាន់ រងខូវខាតទ្រព្យសម្បត្តិ អុីវ៉ាន់អស់ជាង៣មុឺនដុល្លារ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេខ្សែភ្លើង ឆាបឆេះឡើង ភ្លាមៗកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកព្រៃឈរ រថយន្តស្នងការខេត្ត សរុបចំនួន៤គ្រឿង ចេញទៅជួយអន្តរាគមន៍ពន្លត់ភ្លើង ៕


អត្ថបទ៖ តាតុងសែនជ័យ

