ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៤ នឹងចាប់ផ្តើមនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ ខណៈកាលវិភាគប្រកួតចេញជាផ្លូវការ។

ខាងក្រោមនេះកម្មវិធីប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤


អត្ថបទពាក់ព័ន្ធ៖ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ វិលត្រលប់មកវិញ ចាប់ផ្ដើមនៅដើមខែកុម្ភ: នេះ!
សម្រាប់ការប្រកួត ត្រូវបានកំណត់កាលបរិច្ឆេទប្រកួតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅទីលានកីឡាបាល់ទះ នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយប្រកួតលើវិញ្ញាសាទាំងផ្នែកបុរស និងនារី។
សម្រាប់ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ កន្លងទៅ មាន៣១សមាគម-ក្លិប មកពី ២៥រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ស្របពេលម្ចាស់ជើងឯក បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោយយកឈ្នះសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៣-២ ក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ គឺជាការប្រកួតដណ្ដើមពានកីឡាបាល់ទះដ៏ធំ ដែលកន្លងទៅត្រូវបានរៀបចំ ៣ដង រួចមកហើយ ដោយ រដូរកាលទី១ ឆ្នាំ២០២២ ម្ចាស់ជើងឯក គឺសមាគមកីឡាបាល់ទះវិសាខា B និង រដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់ជើងឯក គឺសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B និងចុងក្រោយរដូវកាលទី៣ ឆ្នាំ២០២៤ ម្ចាស់ជើងឯក គឺស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៕

