ព្រះសីហនុ ៖ ជនសង្ស័យចំនួន៣នាក់ ស្រី១នាក់ រួមជាមួយថ្នាំញៀន និងសារធាតុផ្សំសរុបជាង១៤០គីឡូក្រាម ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តព្រះសីហនុស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចលើភ្នំលីងហាវ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមអាវុធហត្ថបានឱ្យដឹងថា មានការចង្អុលបង្ហាញពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាខេត្តព្រះសីហនុ និងដឹកនាំសម្របសម្រួលពីលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្ត កម្លាំងអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ ឆែកឆេរចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ រឹបអូសថ្នាំញៀន ៖ ១ ប្រភេទហេរ៉ូអ៊ីន (Heroine) ទម្ងន់សុទ្ធ ២៣៩.៥ ក្រាម ។ ២ ប្រភេទកេតាមីន (KET) ទម្ងន់សុទ្ធ ៦គីឡូ ៤៧០.៧ ក្រាម ។ ៣ ប្រភេទមេតំហ្វេតាមីន (MET) ទម្ងន់សុទ្ធ ៤០៣.៣ ក្រាម ។ ៤ ប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១គីឡូ ៤៦១.៥ ក្រាម ។ ៥ សារធាតុផ្សំ ទម្ងន់សុទ្ធ ៩៩គីឡូ ៣៥០ ក្រាម ។ ៦ សារធាតុមិនច្បាស់លាស់ ទម្ងន់សុទ្ធ ៤០គីឡូ ៥០០ ក្រាម ។

ក្រោយបង្ក្រាបបាន ជនសង្ស័យឃាត់ខ្លួនបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ដព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនីតិវិធី ៕

Share.