កំពង់ធំ៖ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានចុះទៅមើលការងារជួសជុលផ្លូវលំប្រវែងជាង ១៣ គីឡូម៉ែត្រ នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

ផ្លូវដែលកំពុងជួសជុលមាននៅភូមិចតុលោក ប្រវែងប្រហែល ១០ គីឡូម៉ែត្រ និងភូមិស្វាយ ប្រវែងប្រហែល ៣ គីឡូម៉ែត្រ ដែលជាផ្លូវប្រើប្រាស់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ ការជួសជុលនេះ ធ្វើឡើងដោយក្រុមគ្រឿងចក្រប្រចាំខេត្តកំពង់ធំ។

លោក ឃន ចាន់ថៃ បានមានប្រសាសន៍ថា ផ្លូវលំតំបន់នេះធ្លាប់ខូចខាតខ្លាំងក្នុងរដូវវស្សាកន្លងមក បង្កការលំបាកដល់ការធ្វើដំណើរ ដូច្នេះការជួសជុលនឹងជួយឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលជាងមុន និងអាចដឹកជញ្ជូនកសិផលបានលឿន។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមជួយថែរក្សាផ្លូវដែលបានជួសជុលរួច ដើម្បីប្រើប្រាស់បានយូរអង្វែង៕

អត្ថបទ៖ កំពង់ធំ

Share.