ក្រុមបាល់ទាត់ Benfica ក្រោមការដឹកនាំរបស់លោក José Mourinho ទទួលបានកៅអីវគ្គជម្រុះដើម្បីប្រជែងកៅអីវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៥-២៦ បន្ទាប់ពីយកឈ្នះ Real Madrid ក្នុងលទ្ធផល ៤-២ កាលពីរាត្រីថ្ងៃទី២៨ ឈានចូលព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

នេះគឺជាលើកដំបូងក្នុងអាជីពជាគ្រូបង្វឹកលោក José Mourinho អាចដឹកនាំក្រុមយកឈ្នះ Real Madrid ក្រោយជួបគ្នា៦លើក ឈ្នះ១ ស្មើ១ និងចាញ់៤ដង យោងតាម Onefootball។

ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៥-២៦ បានបញ្ចប់វគ្គជម្រុះសន្សំពិន្ទុ ក្រោយឆ្លងកាត់អស់៨សប្តាហ៍ ដោយក្រុម Bayern Munich, Arsenal, Liverpool, Tottenham Hotspur, Barcelona, Chelsea, Sporting CP និង Manchester City កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ។

  • លេខ១ ដល់លេខ៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ
  • លេខ៩ ដល់លេខ២៤ ត្រូវប្រកួតជម្រុះយក៨ ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ
  • លេខ២៥ ដល់លេខ៣៦ ធ្លាក់ចេញពីកម្មវិធី៕
Share.