ពានរង្វាន់​សម្តេច​តេជោ ហ៊ុន​ សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥ បានបញ្ចប់ប្រកួតជើងទី​១វគ្គ​១៦​ក្រុម​ហើយកាល​ពីថ្ងៃទី២៨ ខែមករា កន្លងទៅ ខណៈ​គ្រូបង្វឹក​តាម​ក្រុម​ទាំង​១៦ដែលជាសមាជិក បានដឹកនាំក្រុមរបស់​ខ្លួនបានយ៉ាងល្អ ជាពិសេសគ្រូដែលដឹកនាំក្រុមមកពីថ្នាក់ខេត្តទាំង៥។

ថ្ងៃនេះសារព័ត៌មានត្រយង សូមលើកយកឈ្មោះគ្រូបង្វឹកទាំង១៦រូបនោះមកជម្រាបជូនប្រិយមិត្តដូចតទៅ។

នេះជាគ្រូបង្វឹកទាំង១៦រូប តាមក្លិបផ្សេងគ្នា៖

  • ទី១) លោក COOPER SCOTT JOSEPH គ្រូបង្វឹករបស់វិសាខា ជនជាតិអង់គ្លេស កាន់សញ្ញាប័ត្រ UEFA “A” License
  • ទី២) លោក YASUNAGA SOTARO គ្រូបង្វឹករបស់អង្គរថាយហ្គឺរ ជនជាតិជប៉ុន កាន់សញ្ញាប័ត្រ AFC”A”Pro-License”
  • ទី៣) លោក NESTOR CONOR LAURENCE គ្រូបង្វឹករបស់បឹងកេត ជនជាតិអៀឡង់ កាន់សញ្ញាប័ត្រ
  • ទី៤) លោក ALEJANDRO​​ DORADO RODRIGUEZ គ្រូបង្វឹករបស់អឹមអូអាយ កំពង់ដេវ៉ា ជនជាតិអេស្ប៉ាញ កាន់សញ្ញាប័ត្រ UEFA PRO License
  • ទី៥) លោក MCCONKEY MATTHEW MERVYN គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង កាន់សញ្ញាប័ត្រ A License
  • ទី៦) លោក OLEG STARYNSKYI គ្រូបង្វឹករបស់ភ្នំពេញក្រោន ជនជាតិអ៊ុយក្រែន
  • ទី៧) លោក ភា សុភ័ក្រ្តា គ្រូបង្វឹករបស់កងយធពលខេមរភូមិន្ទ ជនជាតិខ្មែរ កាន់សញ្ញាប័ត្រ A License
  • ទី៨) លោក ទុំ សារ៉ាយ គ្រូបង្វឹករបស់អាយអេសអាយដង្កោសែនជ័យ ជនជាតិខ្មែរ កាន់សញ្ញាប័ត្រ AFC (A) Licence
  • ទី៩) លោក SATYASAGARA គ្រូបង្វឹករបស់គិរីវង់សុខសែនជ័យ ជនជាតិសិង្ហបុរី កាន់សញ្ញាប័ត្រ AFC PRO License
  • ទី១០) លោក ឃឹម បូរី គ្រូបង្វឹករបស់ណាហ្គាវើលដ៍ ជនជាតិសិង្ហបុរី កាន់សញ្ញាប័ត្រ FFC A License
  • ទី១១) លោក JUNG DONGGYU គ្រូបង្វឹករបស់ឡាយហ្វខេត្តព្រះសីហនុ កាន់សញ្ញាប័ត្រ AFC/PFF ‘A’ Liecense
  • ទី១២) លោក ណុប​​ ញ៉ក គ្រូបង្វឹករបស់ភ្នំពេញហ្គាឡាក់ស៊ី ជនជាតិខ្មែរ កាន់សញ្ញាប័ត្រ AFC ( C ) Coaching
  • ទី១៣) លោក ប៊ុន រតនៈ គ្រូបង្វឹករបស់ អយក ខេត្តត្បូងឃ្មុំ ជនជាតិខ្មែរ
  • ទី១៤) លោក ចាប សុផល គ្រូបង្វឹករបស់ក្រុមអយក ខេត្តកំពង់ចាម ជនជាតិខ្មែរ កាន់សញ្ញាប័ត្រ AFC(C-18/4212)
  • ទី១៥) លោក កែវ សុផល គ្រូបង្វឹករបស់ឡាយអ៊ិនឃីងខេត្តសៀមរាប ជនជាតិខ្មែរ កាន់សញ្ញាប័ត្រ គ្រូកីឡាបាល់ទាត់កម្រិតខ
  • ទី១៦) លោក កែវ កុសល គ្រូបង្វឹករបស់ក្រុមបាត់ដំបងយូណៃធីត ជនជាតិខ្មែរ កាន់សញ្ញាប័ត្រ AFC A Coaching Certificate

សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២១​ ខែមករា គ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវ​ឱ្យ​ក្រុមទាំង១៦ ​​ប្រកួត​ប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ចំនួនក្រុមដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ពីវគ្គ​១៦ក្រុម ដល់​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈវគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ធ្វើ​តែ​​មួយ​ជើងទេ នៅទឹកដីកណ្តាល។

​សូមរំឭកថា ក្រុម​មន្ទីរ អយក ខេត្តកំពង់​ចាម ​ម្ចាស់​ជើង​ឯក​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយ​​យក​ឈ្នះក្លិបបាល់ទាត់ឡាយ​អ៊ិនឃីង ខេត្តសៀម​រាប ២-១ នៅ​វគ្គផ្ដាច់ព្រ័ត្រ ក្នុង​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២១ ធ្នូ ២០២៥។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.