នៅក្នុងប្រទេសចិន ពានរង្វាន់លីគបាល់ទាត់ Chinese Super League ឆ្នាំ ២០២៦ ដែលគ្រោងនឹងចាប់ផ្តើមថ្ងៃទី៦ ខែមីនាខាងមុខនេះ ឃើញថាក្លិបចំនួន៩ ត្រូវបានដកពិន្ទុរួចជាសម្រេចដោយសារតែបទល្មើសជាច្រើនដែលទាក់ទងនិងអំពើពុករលួយដែលមានតាំងពីឆ្នាំ ២០១២ មកម្ល៉េះ។

ក្នុងនោះមើលឃើញថាក្លិបបាល់ទាត់ Shanghai Shenhua និង Tianjin Jinmen Tiger ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ចិន ដកពិន្ទុច្រើនជាងគេសរុប១០ពិន្ទុ ក្រៅពីគឺត្រឹមតែ៥ពិន្ទុប៉ុណ្ណោះ។

គួរដឹងថាពានរង្វាន់លីគបាល់ទាត់កំពូលចិន Chinese Super League ឬ Chinese Professional Football League បង្កើតឡើងដំបូងនៅឆ្នាំ ២០០៤ ស្របពេលក្រុមបាល់ទាត់ Guangzhou ឈ្នះពាននេះច្រើនជាងគេសុប ៨ដង។

ប៉ុន្តែបច្ចុប្បន្នក្រុមបាល់ទាត់ Guangzhou ត្រូវបានរំសាយ ដោយសារបញ្ហាហិរញ្ញវត្ថុ កាលពីឆ្នាំ ២០២៥៕

Share.