ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានប្រគល់អំណោយជូនវីរកងទ័ពជួរមុខ គឺបញ្ជាការដ្ឋានទិសបុស្បូវ នៃកងឯកភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីប្រើប្រាស់បម្រើការងារប្រចាំថ្ងៃ។ពិធីប្រគល់អំណោយនេះធ្វើឡើងនៅតុលាការកំពូល ដោយមានការចូលរួមពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងថ្នាក់ដឹកនាំតុលាការកំពូល ក្នុងបរិយាកាសពោរពេញដោយស្មារតីជាតិនិយម និងការគាំទ្រដល់កងទ័ពកម្ពុជា។

ឯកឧត្តមបណ្ឌិត ជីវ កេង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីវីរភាព និងការលះបង់របស់វីរកងទ័ព ដែលបានបំពេញភារកិច្ចការពារទឹកដី និងអធិបតេយ្យភាពជាតិ ព្រមទាំងផ្ញើការសួរសុខទុក្ខ និងការលើកទឹកចិត្តដល់កងទ័ពជួរមុខទាំងអស់។

អំណោយដែលបានប្រគល់ជូន រួមមាន រថយន្ត TOYOTA HILUX ១ គ្រឿង និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទ ដូចជា ទឹកបរិសុទ្ធ អង្ករ ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត ប្រហុក អំបិល នំ ថ្នាំពេទ្យ និងសម្ភារសង្គ្រោះបន្ទាន់ ដែលមានតម្លៃសរុបប្រមាណជិត ៦៧ លានរៀល។ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំតុលាការកំពូល មហាអយ្យការអមតុលាការកំពូល ចៅក្រម មន្ត្រីរដ្ឋបាល និងក្រឡាបញ្ជីជាច្រើនរូប៕

Share.