
ពានរង្វាន់លីគកំពូលកម្ពុជា បានឈានដល់សប្តាហ៍ទី១៩ហើយ ដោយនៅរសៀលថ្ងៃទី៣១ ខែមករា នេះនឹងមានការប្រកួតចំនួន២គូ ធ្វើឡើងនៅ២ទីលានផ្សេងគ្នា។ ក្នុងនោះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ត្រៀមប៉ះក្រុមវិសាខា វេលាម៉ោង៦ល្ងាច កីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ខេត្តសៀមរាប ខណៈគិរីវង់សុខសែនជ័យ ត្រៀមប៉ះក្រុមបឹងកេត ម៉ោង ៣:៣០ នាទីរសៀល នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ។
កម្មវិធីប្រកួតសប្តាហ៍ទី១៩ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦

បច្ចុប្បន្ននេះ គិតត្រឹមសប្តាហ៍ទី១៨ ក្រុមអង្គរថាយហ្គឺរ កំពុងកាន់២៧ពិន្ទុក្នុងដៃ ឈរនៅចំណាត់ថ្នាក់លេខ៥ ចំណែកឯក្រុមវិសាខា វិញគឺឈរនៅចំណាត់ថ្នាក់លេខ៦ មាន២៥ពិន្ទុក្នុងដៃ។ ប្រសិនបើក្រុមម្ចាស់អង្គរថាយហ្គឺរ របូត៣ពិន្ទុនៅល្ងាចនេះ នោះក្រុមមកពីរាជធានីវិសាខា នឹងឡើងទៅកាន់តំបន់ទី៥ (Top 5) ។
តារាងពិន្ទុ ត្រឹមសប្តាហ៍ទី១៨

កម្មវិធីប្រកួតសប្តាហ៍ទី១៩ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦

សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ខាងមុខ ខណៈក្រុមជាសមាជិកទាំង១១ ត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់ប្រចាំរដូវកាល៕

