កំពង់ស្ពឺ ៖ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះ២ករណីផ្សេងគ្នា ទីមួយផ្ទះលក់គ្រឿងសំណង់ និងសំអាងការ ត្រូវបានធគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង រីឯទីពីរ ផ្ទះក្បឿងមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចគ្មានសល់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃក្រ សាំង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ ផ្ទះថ្មពីរជាន់ លក់គ្រឿងសំណង់ និងសំអាងការ ទំហំ៦ម៉ែត្រx១៥ម៉ែត្រ និងសំយ៉ាប១៨ម៉ែត្រx៣៥ម៉ែត្រ មានម្ចាស់ឈ្មោះ សំ សុផា អាយុ៦៨ឆ្នាំ និងប្រពន្ធឈ្មោះ នូ គីម ណៃ អាយុ ៦២ឆ្នាំ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ដោយសារទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។ ករណីទី២ ផ្ទះឈើមួយខ្នង ប្រក់ក្បឿង ថ្មក្រោម ត្រួវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១០យប់ថ្ងៃដដែល ។

គ្រោះអគ្គិភ័យទាំង២ករណីខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅអន្តរាគមន៍ បាញ់ទឹកភ្លើងឆេះរាលទៅផ្ទះផ្សេង ៕

Share.