
ក្រុមយុវជនវិសាខា អាយុក្រោម១៦ឆ្នាំ ក្រោមការដឹកនាំដោយលោក វី លីកា គ្រងជើងឯកពានរង្វាន់លីគយុវជន Cambodian Youth League រដូវកាលឆ្នាំ២០២៥-២៦ ពោលគឺគ្រងជើងឯកមុនរដូវកាល ទោះបីជានៅសល់២ប្រកួតក្នុងដៃទៀតក៏ដោយ។

ឆ្លងការកាប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមកនេះឃើញថា ក្រុមយុវជនវិសាខា អាយុក្រោម១៦ឆ្នាំ បានចំណាយពេលអស់១៦សប្តាហ៍ ដោយក្នុងនោះក្នុងចំណោម១៦ប្រកួតកន្លងទៅ ក្នុងវិសាខាឈ្នះចំនួន១៥ប្រកួត និងចាញ់ចំនួន១ប្រកួតប៉ុណ្ណោះ មាន៤៥ពិន្ទុក្នុងដៃ ។
ចំនួនពិន្ទុ៤៥នេះ ធ្វើឱ្យក្រុមយុវជនវិសាខា គ្រងជើងឯក១០០ភាគរយ ទោះបីការប្រកួតរបស់ខ្លួននៅសេសសល់ក៏ដោយ ខណៈប្រកួតចុងក្រោយគឺបានយកឈ្នះលើក្រុមសាលាទម្រង់ទិសខេត្តកំពង់ឆ្នាំ ដោយលទ្ធផល ៣ទល់នឹង០ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ នៅទីលានហ្វឹកហាត់វិសាខា។
តារាងពិន្ទុត្រឹមសប្តាហ៍ទី១៦





ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី កងយោធពេលខេមភូមិន្ទ បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។ ការប្រកួតត្រូវបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ គ្រោងនឹងបញ្ជប់ទៅវិញនៅខែកុម្ភៈ ឆ្នាំ២០២៦ នេះ៕

