ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៦ ចាប់ដំណើរការវគ្គ១៦ក្រុមចុងក្រោយជើងទី១ហើយ កាលពីថ្ងៃទី២១ ខែមករា កន្លងទៅក្នុងនោះឃើញថាមានកីឡាករវ័យក្មេងជាងគេចំនួន១០រូប កំពុងមានឈ្មោះក្នុងបញ្ជីកីឡាករតាមបណ្តាលក្រុមនិងក្លិប នៃពានរង្វាន់ប្រចាំឆ្នាំមួយនេះ។

សារព័ត៌មានត្រយង សូមជម្រាបជូនពីឈ្មោះកីឡាករវ័យក្មេងជាងគេចំនួន១០រូបដូចខាងក្រោម៖

  • ទី១) កីឡាករ ប៉ូយ វិសាល សមាជិករបស់ព្រះខ័នរាជស្វាយរៀង កើតថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៨ បច្ចុប្បន្នមានវ័យ១៨ឆ្នាំ
  • ទី២) កីឡាករ ​មាឃ ជារក្សា សមាជិករបស់ព្រះខ័នរាជស្វាយរៀង កើតថ្ងៃទី៩ ខែសីហា ឆ្នាំ២០០៨ បច្ចុប្បន្នមានវ័យ១៨ឆ្នាំ
  • ទី៣) កីឡាករ ​ផាន វិរៈ សមាជិករបស់វិសាខា កើតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៨ បច្ចុប្បន្នមានវ័យ១៨ឆ្នាំ
  • ទី៤) កីឡាករ រ៉េត ប៊ុនរ៉ាក់ សមាជិករបស់ភ្នំពេញក្រោន កើតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៨ បច្ចុប្បន្នមានវ័យ១៨ឆ្នាំ
  • ទី៥) កីឡាករ ប៊ុន ច័ន្ទដារ៉ារាជ សមាជិករបស់ភ្នំពេញក្រោន កើតថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ បច្ចុប្បន្នមានវ័យ១៨ឆ្នាំ
  • ទី៦) កីឡាករ វ៉ន សុវណ្ណារ៉ា សមាជិករបស់អាអេសអាយ កើតថ្ងៃតី១១ ខែមិថុនា ឆ្នាំ២០០៨ បច្ចុប្បន្នមានវ័យ១៨ឆ្នាំ
  • ទី៧) កីឡាករ ឌឿន​ សុភក្តី សមាជិករបស់ភ្នំពេញហ្គាឡាក់ស៊ី កើតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៨ បច្ចុប្បន្នមានវ័យ១៨ឆ្នាំ
  • ទី៨) កីឡាករ ហ្វារី ហ្សាន សមជិករបស់បាត់ដំបងយូណៃធីត កើតថ្ងៃទី២៩ ខែកញ្ញា ឆ្នា២០០៨ បច្ចុប្បន្នមានវ័យ១៨ឆ្នាំ
  • ទី៩) កីឡាករ ម៉ុន សាវិ សមាជិករបស់ព្រះខ័នរាជស្វាយរៀង កើតថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៩ បច្ចុប្បន្នមានវ័យ១៧ឆ្នាំ
  • ទី១០) កីឡាករ អ៊ី​ ហ្សៃហ្វុតឌីន សមាជិករបស់ភ្នំពេញហ្គាឡាក់ស៊ី កើតថ្ងៃទី៤ ខែមេសា ឆ្នាំ២០០៩ បច្ចុប្បន្នមានវ័យ១៧ឆ្នាំ

លទ្ធផលការប្រកួត ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦

សូមជម្រាបថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២១​ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវ​ឱ្យ​ក្រុមទាំង១៦ ​​ប្រកួត​ប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។

ក្រុមទាំង១៦ ដែលមានគ្រាប់បាល់ច្រើនជាងគេសរុបទាំងពីរជើង នឹងឡើងទៅវគ្គបន្ត ដោយគិត​ពី​វគ្គ​១៦ក្រុម ដល់​​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈវគ្គ​ផ្តាច់​ព្រ័ត្រ គឺ​ធ្វើ​តែ​​មួយ​ជើងទេ នៅ​ទឹក​ដី​កណ្តាល។

​សូមរំឭកថា ក្រុម​មន្ទីរ អយក ខេត្តកំពង់​ចាម ​ម្ចាស់​ជើង​ឯក​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ក្រោយ​​យក​ឈ្នះក្លិបបាល់ទាត់ឡាយ​អ៊ិនឃីង ខេត្តសៀម​រាប ២-១ នៅ​វគ្គផ្ដាច់ព្រ័ត្រ ក្នុង​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី២១ ធ្នូ ២០២៥។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ វិសាខា បានចំនួន៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.