បន្ទាយមានជ័យ៖ អគ្គិភ័យឆាបឆេះ ផ្ទះសំណាក់ ខេមរៈ រាលដាល់ដល់ក្រុមហ៊ុនផ្ញេីអីវ៉ាន់ កាពីតូល ឆេះស្ទេីតែទាំងស្រុង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០៤កុម្ភះ ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចបានឱ្យថា ករណីអគ្គិភ័យនេះ ផ្តើមឡើងដំបូងឡេីយឆេះចេញផ្ទះសំណាក់ខេមរៈ ផ្នែកខាងក្រោយ ដែលសង់អំពីឈេីលេី ថ្មក្រោមប្រក់សង្កសី ឆេះយ៉ាងសន្ធោសន្ធៅ រីករាលដាលបន្តទៅកាន់ក្រុមហ៊ុនកាពីតូល ដែលសង់ពីឈេីលេីថ្មក្រោមចំនួន៤ល្វែងស្ទើរទាំងស្រុង ក្រោយទទួលព័ត៌មានភ្លាមៗ អាជ្ញាធរ កងកម្លាំងទាំងបី រួមជាមួយប្រជាពលរដ្ឋ និងក្រុមរថយន្តសង្គ្រោះ បានរួមគេវាយជញ្ជាំងបាញ់ទឹកប្រមាណ៦ទៅ៧គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

សមត្ថកិច្ចដដែលបានបញ្ជាក់ថា អគ្គិភ័យនេះ មិនទាន់ដឹងច្បាស់ពីទំហំនៃការខូចខាតឲ្យពិតប្រាកដទេតែឃេីញឆេះជាក់ស្តែង ឆេះអីវ៉ាន់របស់ភ្ញៀវដែលបានផ្ញេី និងឆេះសម្ភារះផ្សេងៗនៅផ្ទះសំណាក់ជាច្រេីនទៀត ។ ទោះបីយ៉ាងណាសមតកថកិច្ចមិនអាចប្រាប់ពីមូលហេតុបាននៅឡេីយទេ ដោយកំពុងស្រាវជ្រាវឲ្យប្រានច្បាស់នឹងប្រាប់ជាក្រោយ៕


