កំពង់ស្ពឺ ៖ គ្រឿងសមុទ្រចម្រុះសរុប២,៥តោន គ្មានគុណភាព ដែលឈ្មួញលួចនាំចូលមកពីបរទេស ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ចាប់បាន ប្រមូលយកទៅកប់ចោល កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ ១៤-១៥ ស្ថិតក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រា ក់ ពាក់ ស្លាកលេខ ភ្នំពេញ 2AN- 3 7 7 5 ម្ចាស់គេចខ្លួន ដឹកគ្រឿ ងសមុ ទ្រចម្រុះ ដែលនាំចូលមក ពីក្រៅប្រទេ ស គ្មានលិខិតអនុញ្ញាតិ និងគ្មានបញ្ជា ក់ គុណភាពសម្រាប់ការដឹកជញ្ជូនវេ ចខ្ចប់ ខុសលក្ខណៈ ស្ដង់ដារ ក្រសួ ង ។ គ្រឿងសមុទ្រទាំងនោះ មាន ៖ ឞ៉ឹកកក ចំនួន២កេះ , ម៉ឹកទឹក ចំនួន១៩កេះ ,បង្គារ ចំនួន៤កេះ ,ព្រុយត្រីសាលម៉ុន ចំនួន៤កេះ ,ត្រីស្ពុង ចំនួន១កេះ សរុបទាំងអស់ ចំនួន៣០កេះ ស្មើនឹង២,៥តោន ។

ដោយមានការសម្រួលសម្រួលពី ឯក ឧត្ដម សុិន វីរៈ ព្រះរាជអាជ្ញា នៃ អយ្យការអមសា លាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបា ល ប្រឆាំ ងបទល្មើសសេដ្ឋកិច្ច ក្រោយចាប់រថយន្តដឹកគ្រឿងសមុទ្រមួយគ្រឿងនេះ សមត្ថកិច្ចយកទៅបំផ្លាញចោល នៅរសៀ លថៃ្ងទី៤ ខែកុម្ភៈ ឆ្នាំ២០២ ៦ នៅទីលា នចាក់សំរាមតាម៉ុល ច្បារមន ខេត្ដកំពង់ស្ពឺ ៕

អត្ថបទ៖ តាតុងសែនជ័យ

