ភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌកំបូល ចុះរៀបចំសណ្តាប់ធ្នាប់ រុះរើតូប រោងលក់ដូរនៅជាប់ផ្លូវរថភ្លើង ជាប់ផ្លូវ៤២ និង អ្នកលក់ដូរលើផ្លូវបេតុងក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ។

តាមអាជ្ញាធរបានឱ្យដឹងថា អ្នកលក់ដូរមួយចំនួនតូច ដាក់តុ រោង លក់ដូរមកលើចំណីផ្លូវសាធារណៈ បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូលលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: និងក្រុមការងារសង្កាត់ ភូមិពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅតាមបណ្តោយផ្លូវលេខ៤២ ត្រង់ចំណុចជិតផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់បឹងធំ និងនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។



អត្ថបទ៖ តាតុិងសែនជ័យ

