នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ តារាសម្ដែងនិងតារាចម្រៀងជើងចាស់ អ្នកនាង សូដា នីតា បានចេញមកប្រកាសលើបណ្ដាញសង្គមស្វែងរកអ្នកនាង សឿ សុធារ៉ា ឱ្យចេញមកដោះស្រាយគ្នា ប្រសិនបើតារាស្រីរូបនេះមិនចង់មានបញ្ហាឬដីការកោះហៅ។
មួយរយៈនេះតារាសម្ដែង សឿ សុធារ៉ា ដូចជាមានបញ្ហាជាបន្តបន្ទាប់ព្រោះមុននេះក៏ធ្លាប់មានកូនតុងទីន បានចេញមកប្រកាសពីបញ្ហារឿងជំពាក់ប្រាក់លុយតុងទីនដែលមានអ្នកនាង សឿ សុធារ៉ា ជាមេតុងទីនដែរ ប៉ុន្តែក្រោយមកអាចសម្របសម្រួលគ្នាបញ្ចប់សាច់រឿងបាន។ យ៉ាងណាមិញក្រោយមកអ្នកនាង សឿ សុធារ៉ាខ្លួនឯងក៏បានចេញមកបញ្ចេញឈ្មោះ តារា២ដួងដែលជំពាក់លុយតុងទីនរបស់ខ្លួន ក្នុងនោះមានអ្នកនាងស្រីអយ និង អ្នកនាងស្រីខ្ញុង ប៉ុន្តែក្រោយមកត្រូវបានសាមីខ្លួនចេញមកបង្ហោះថាមានការភាន់ច្រឡំនិងបានដោះស្រាយគ្នារួចរាល់ហើយ។

សូមចុចអាន ឮដំណឹងថា តារាសម្ដែង សឿ សុធារ៉ាស៊ីដាច់លុយតុងទីនគេមិនព្រមសង?
សូមចុចអាន ទំនាស់រឿងតុងទីនជាមួយនឹង សឿ សុធារ៉ា ស្រីពីន ប្រាប់ថាមានដំណោះស្រាយបែបនេះ!
ងាកមកក្នុងថ្ងៃនេះ អ្នកនាង សឿ សុធារ៉ា ត្រូវបានអ្នកនាង សូដា នីតា តារារៀមច្បង ចេញមកបង្ហោះសារប្រកាសរកមុខឱ្យអ្នកនាងមកដោះស្រាយគ្នាជាបន្ទាន់ ហើយបើសិនជាអ្នកនាងមិនចេញមកទេនោះ តារារៀមច្បងរូបនេះនឹងទៅដល់កន្លែងថត ព្រោះអ្នកនាងអស់ការអត់ទ្រាំហើយ។ នេះគឺជាការដកស្រង់សម្ដីខ្លះៗរបស់អ្នកនាង សូដានីតា ដែលបានសរសេរនៅលើបណ្ដញសង្គម។

«នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿរ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការ កោះហៅ រឺ មិនចង់អោយគេទៅអញ្ជើញទៅបុស្តិ៍ប៉ូលីស ដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បី មុនថតរឿងថ្មីចប់ ! ការទ្រាំរបស់មនុស្ស គឺ មានកំណតអ្នកនាងប្អូន»
ថ្វីត្បិតតែអ្នកនាង សូដា នីតា មិនបានបញ្ជាក់ក្បោះក្បាយពីមូលហេតុដែលអ្នកនាងប្រកាសរកមុខអ្នកនាង សឿ សុធារ៉ា ក្ដី ប៉ុន្តែសាធារណជនបានទាញសេចក្ដីសន្និដ្ឋានបានថាអាចមកពីបញ្ហាលុយកាក់ ឬរឿងលុយតុងទីន ព្រោះកន្លងមកអ្នកនាង សឿ សុធារ៉ា ធ្លាប់មានបញ្ហានេះច្រើនលើកច្រើនសារ ដូចធ្លាប់បានលើកឡើងពីខាងលើ៕


