អតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា ពេជ្រ រ៉ូវិនយោធិន គ្រោងព្យួរស្រោមដៃ ក្រោយពេលបញ្ចប់ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ ខាងមុខនេះ ដោយជាប់ភារកិច្ចជាមួយក្រុមគ្រួសារ។

អ្នកចាំទីចាស់វស្សារូបនេះធ្លាប់មានគម្រោងចូលនិវត្តន៍តាំងពីឆ្នាំ ២០១៨ មកម្ល៉េះតែដោយសារតែក្លិបអាស៊ីអឺរ៉ុបយូណាយធីត ខ្វះអ្នកចាំទី ដោយសារបញ្ហារបួសទើបគេសម្រេចធ្វើជាគ្រូផង និងជាកីឡាករផង។

កត្ដានេះហើយទើបធ្វើឲ្យអតីតកីឡាករណាហ្គាវើលរូបនេះ តាំងចិត្តបន្តជួយក្រុមអាស៊ីអឺរ៉ុប រហូតមកដល់ឆ្នាំ២០២១ នេះទម្រាំដុះខាតសមត្ថភាពកីឡាករវ័យក្មេងឲ្យមានបទពិសោធន៍ ដែលអាចជំនួយកៅអីរបស់ខ្លួនបាននារដូវកាលក្រោយបាន។

គួរបញ្ជាក់ផងដែរថាអ្នកចាំទី ពេជ្រ រ៉ូវិនយោធិន និងខ្សែបម្រើ ប៊ិន ឧត្តម ជាប់ឈ្មោះជាកីឡាករដែលមានវ័យចាស់ក្នុងពានរង្វាន់ Metfone Cambodian Leauge រដូវកាល 2021 ពោលគឺមានវ័យ៣៥ឆ្នាំ ពួកគេទាំងពីរបច្ចុប្បន្នប្រកបអាជីពនៅក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតដូចគ្នា។

ខ្សែបម្រើ ប៊ិន ឧត្តម
Telegram-Troryorng
Share.