ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ នឹងកំណត់រកឃើញក្រុងដែលត្រូវប្រជែងគ្នានៅវគ្គបន្ត Top6 ក្រោយចប់ការប្រកួតនៅចុងសប្ដាហ៍នេះ ដោយ វិសាខា និង អឹមអូអាយ កំពង់ដេវ៉ា គឺជា ១ក្រុមចុងក្រោយត្រូវឡើងមកបគ្រប់។

ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក Scott Cooper បច្ចុប្បន្នស្ថិតនៅលេខ ៦ ក្នុងតារាងពិន្ទុ បន្ទាប់ពីឈ្នះ ៧ប្រកួត ស្មើ ៨ ប្រកួត និងចាញ់ ៤ ប្រកួត មាន ២៩ពិន្ទុក្នុងដៃ។ ស្របពេលការប្រកួតសប្តាហ៍ចុងក្រោយនៃជុំទី២ គឺត្រូវជួបភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន វេលាម៉ោង ៦ល្ងាច។
នេះគឺជាឱកាស ចុងក្រោយហើយដែលវិសាខា ត្រូវការឈ្នះភ្នំពេញក្រោនដាច់ខាត ដើម្បីរក្សាកៅអីរបស់ខ្លួន នៅក្នុងវគ្គ Top 6 បន្តលេង តែបើចាញ់នោះ ពួកគេនឹងរង់ចាំមើលលទ្ធផលរវាងអឹមអូអាយ កំពង់ដេវ៉ា ជាមួយ អាយអេសអាយ ដង្កោសែនជ័យ។

ដោយលែកសម្រាប់ អឹមអូអាយ កំពង់ដេវ៉ា មាន ២៧ ពិន្ទុ តាមពីក្រោយ វិសាខា តែ២ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឈ្នះ ៧ ស្មើ ៦ និងចាញ់ ៦ ស្ថិតនៅលេខ ៧ ក្នុងតារាង។ ដូចនេះប់ វិសាខា ឈ្នះភ្នំពេញក្រោន នោះ កំពង់ដេវ៉ា នឹងអស់ឱកាសលេងនៅវគ្គ Top 6។
កម្មវិធីប្រកួត សប្ដាហ៍ទី២២ ថ្ងៃទិ២១-២២ កុម្ភ: ២០២៦៖

សូមបញ្ជាក់ថា តាមរយ:រូបមន្តនៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ ក្រុមស្ថិតនៅ Top 6 នឹងត្រូវធ្វើការប្រកួតពីរជើងទៀតគឺក្នុងដី និងក្រៅដី សរុបចំនួន ១០ ប្រកួតម្នាក់ទៀតទើបចប់លីគកំពូលកម្ពុជារដូវកាល ២០២៥-២៦ នឹងកំណត់ក្រុមដែលមានពិន្ទុខ្ពស់ជាងគេជាម្ចាស់ជើងឯក៕


