កំពង់ធំ៖  អភិបាលខេត្តកំពង់ធំ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែងជាង ១ពាន់ម៉ែត្រ ស្ថិតនៅភូមិទឹកម្លាង ឃុំសណ្តាន់ ស្រុកសណ្តាន់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ។

 ផ្លូវថ្មីនេះ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ  ជាពិសេសនិងជួយជំរុញការអភិវឌ្ឍនៅតំបន់ជនបទឱ្យកាន់តែល្អប្រសើជាងមុន ។ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ចំពោះការបំពាក់អំពូលសូឡា និងបង្គោលភ្លើងបន្ថែមតាមដងផ្លូវ គឺដើម្បីបង្កើនសុវត្ថិភាពពេលយប់ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍មួយផ្នែកទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកពលរដ្ឋឱ្យបញ្ឈប់សកម្មភាពកាប់ឆ្ការ និងទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត ដោយបញ្ជាក់ថា អាជ្ញាធរនឹងបន្តចាត់វិធានការតាមច្បាប់ចំពោះជនល្មើស៕

អត្ថបទ៖ កំពង់ធំ

Share.