ភ្នំពេញ ៖ អាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមការដឹកនាំ របស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដាក់កម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន ឱ្យមានរបៀបរៀបរយនៅតាមចិញ្ចើមផ្លូវក្នុងមូលដ្ឋានប្រសើរ ។

អាជ្ញាធរអប់រំ ណែនាំដល់ អាជីវករទាំងអស់ត្រូវបញ្ឈប់ការលក់ដូរលើផ្លូវសាធារណៈ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ កើតមានឡើងភាពអនាធិបតេយ្យ និងកកស្ទះចរាចរណ៍ ។ អាជ្ញាធរក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំទើបធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានល្អក្នុងមូលដ្ឋាន ៕

Share.