ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះជាងជួសជុលម៉ូតូ ហើយរាលដាលដល់ផ្ទះជិតខាងអស់៣ខ្នងទៀត សរុបចំនួន៤ខ្នងត្រូវបានភ្លើងឆេះរងខូចខាតទាំងស្រុង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ក្រុមទី៨ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះជាងជួសជុលម៉ូតូ ជាសំណង់ឈើ ប្រក់ស័ង្កសី ទំហំ៤ម៉ែត្រx៩ម៉ែត្រ យ៉ាងសន្ធោសន្ធៅ ហើយរាលដាលទៅផ្ទះជិតខាងអស់ចំនួន៣ខ្នងទៀតរងខូចខាតអស់ទាំងស្រុង អស់ទ្រព្យសម្បត្តិ ម៉ូតូ២គ្រឿង ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង របស់អង្គភាព៧១១ កងពលតូចលេខ៧០ ស្នងការរាជធានីភ្នំពេញ ស្រាបៀរកម្ពុជា ជួយអន្តរាគមន៍ ពន្លត់ភ្លើងនិងការពារឆេះរាលបន្តទៀត ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញ និងមូលដ្ឋានកំពុងធ្វើការស្រាវជ្រាវ ។

អត្ថបទ៖ តាតុងសែនជ័យ

https://troryorng.com/

Share.