កំពង់ស្ពឺ ៖ រដ្ឋបាលស្រុកបសេដ្ឋ ដេកនាំដោយលោក ជា សុខុន អភិបាលរងស្រុក តំណាង លោក សំអឿន សុបញ្ញា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយក្រុមការងាររដ្ឋបាលស្រុក ឃុំ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចុះពិនិត្យ អប់រំ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវជាតិលេខ៤១ និងហាមឃាត់ការសាងសង់សំយ៉ាប ចាក់សាបបេតុង និងរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ។

តាមអាជ្ញាធរបានឱ្យដឹងថា ក្នុងការចុះពិនិត្យ លំនៅដ្ឋានប្រជាពលរដ្ឋអមសងខាងផ្លូវជាតិណាដែលមានសាងសង់រោង សំយ៉ាប របង រំលោភមកលើចំណីផ្លូវរដ្ឋ នឹងបានឱ្យធ្វើកិច្ចសន្យាដើម្បីឲ្យរុះរើចេញ ។

រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំសាងសង់ផ្ទះ តសំយាប របង ចូលចំណីផ្លូវសាធារណៈ ៕

អត្ថបទ៖ តាតុងសែនជ័យ

