ភ្នំពេញ៖ សមត្ថកិច្ចចម្រុះ ចុះពិនិត្យអគារ Noden Hotel & Apartment ដែលមានទីរាំងស្ថិតនៅផ្លូវលេខ៤១ ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រកឃើញមានការបង្កប់ការលេងហ្គេមអនឡាញខុសច្បាប់ និងបានឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីបានចំនួន២៤នាក់ ស្រី៦នាក់ កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦។

ប្រតិបត្តិការខាងលើដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ កម្លាំងនគរបាលស្នងការក្រុង អាវុធហត្ថ ក្រោមការសម្របសម្រួលនីតិវិធីពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងខាងលើ រកឃើញបង្កប់នូវល្បែងហ្គេមអនឡាញខុសច្បាប់ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីចំនួន២៤នាក់ ស្រីចំនួន៦នាក់ ដកហូតបាន៖ កុំព្យូទ័រយួរដៃ ១៩គ្រឿង, ទូរសព្ទដៃ ៦៨គ្រឿង, លិខិតឆ្លងដែនចំនួន ២៤ច្បាប់។

ក្រោយបង្ក្រាបបាន ជនជាតិឥណ្ឌនេស៊ីទាំង២៤នាក់ និងសម្ភារៈដកហូត បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

