ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមនធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវះកាបូបយកលុយប្រជាពលរដ្ឋ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅកន្លែប្រគុំតន្ត្រី ក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចគ្រាន់តែឱ្យដឹងថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ បានធ្វើសកម្មភាពវះកាបូបលួចលុយប្រជាពលរដ្ឋ បានសម្រេច បម្រុងគេចខ្លួន ជនរងគ្រោះ ផ្អើលឆោឡោនាំគ្នាឃាត់ខ្លួន សមត្ថកិច្ចសុំធ្វើការត្រួតពិនិត្យជាក់ស្តែងរកឃើញលុយរបស់ជនរងគ្រោះ នៅនឹងជនសង្ស័យ ។
ក្រោយឃាត់ខ្លួនបាន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

