ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែ ចាប់ពីរោងចក្រយ៉ាកជីង រហូតដល់ផ្លូវជាតិលេខ៤ មានប្រវែងសរុបជាង ២០០០ម៉ែត្រ ស្ថិតក្នុងភូមិតាសេក សង្កាត់កំបូល និងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ ត្រូវបានអាជ្ញាធរខណ្ឌកំបូល ចុះធ្វើសណ្តាប់ធ្នាប់ និងកែសម្រួលប្រព័ន្ធលូបង្ហូរដំរោះទឹក សងខាងផ្លូវឡើងវិញ។

កម្លាំងអាជ្ញាធរ មន្ត្រីជំនាញ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល ដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ចុះរៀបចំសណ្តាប់ធ្នាប់ និងកែសម្រួលប្រព័ន្ធលូ នៅអមសងខាងផ្លូវខាងលើឡើងវិញ ដើម្បីបង្ហូររំដោះទឹក បង្កានូវទឹកជំនន់។

អត្ថបទ៖ តាតុងសែនជ័យ

Share.