សៀមរាប៖ ផ្ទះឈើមួយខ្នងកំពុងធ្វើការជួលជុល ស្រាប់តែផ្ទុះសេចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះខ្ទេចផ្នែកខាងលើ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

តាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ផ្ទះឈើមួយខ្នងខាងលើទំហំ ៨ម៉ែត្រx៩ម៉ែត្រ ប្រក់ក្បឿង ថ្មក្រោម មានម្ចាស់ឈ្មោះ ជូ ពុន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅផ្ទះកើតហេតុ ។
ប្រភពបន្តទៀតថា ខណៈដែលកំពុងធ្វើការជួសជុល ស្រាប់តែផ្ទុះសេចរន្តអគ្គិសនីឆាបឆេះសន្ធោសន្ធៅ រងខូចខាតផ្នែកខាងលើអស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ គិតជាប្រាក់៥ម៉ឺនដុល្លារ ។

ក្នុងហេតុការណ៍ខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ចេញទៅជួយអន្តរាគមន៍ ប្រប្រាស់ទឹកអស់៤រថយន្ត ទើបភ្លើងរលត់៕
អត្ថបទ៖ តាតុងសែនជ័យ

