តាកែវ៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ រួមជាមួយការិយាល័យបច្ចេកទេស មន្ត្រីជំនាញ អាជ្ញាធរ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានចុះវាស់វែងកំណត់ផ្លូវ ពិនិត្យផលប៉ះពាល់ សំណង់សងមកលើចំណីផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ ៨៥+៧៩០ ដល់ ៨៦+៦៥០ ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

តាមអាជ្ញាធរបានឱ្យដឹងថា ដើម្បីឱ្យដងផ្លូវជាតិមានរបៀបរៀបរយល្អ សណ្តាប់ធ្នាប់ប្រសើរ មន្ទីរសាធារណៈការ ដឹកនាំដោយលោក សួន សុទ្ធា អនុប្រធានមន្ទីរ មន្ត្រីការិយាល័យបច្ចេកទេស និងសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយអាជ្ញាធរស្រុកទ្រាំង បានចុះវាស់វែងផលប៉ះពាល់ និងណែនាំបងប្អូនប្រជាពលរដ្ឋឲ្យរុះរើសំណង់ផ្សេងៗ ដែលប៉ះពាល់លើចំណីផ្លូវរដ្ឋ។
អត្ថបទ៖ តាតុងសែនជ័យ

