ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញសហការកម្លាំងអាវុធហត្ថខណ្ឌទួលគោក បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលជាអ្នកចែកចាយឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី។

ប្រតិបត្តិការបង្រ្កាបបានធ្វើឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

បន្ទាប់ពីកម្លាំងអាវុធហត្ថខ្លួនជនសង្ស័យបានធ្វើការសាកសួររួចបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅចំណុច ផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងបារីអេឡិចត្រូនិចចំនួន៩១ប្រអប់ នាំយកមកកងរាជអាវុធហត្ថដើម្បីចាត់ការតាមនីតិវិធីច្បាប់ ជម្រាបផងដែរថាកន្លងមកអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ៕

អត្ថបទ៖ សេង សាវី

Share.