ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល និងមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: រួមជាមួយអាជ្ញាធរសង្កាត់ ចុះធ្វើការជួសជុល កែសម្រួលផ្លូវ ដែលរងខូចខាត ឱ្យប្រសើរឡើងវិញ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូលលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: អាជ្ញាធរសង្កាត់ ធ្វើការជួសជុលផ្លូវបេតុងដែលរងខូចខាត ប្រេះ បែក សំបុកមាន់ នៅក្នុងភូមិសាស្រ្តសង្កាត់ឪឡោក សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.