ភ្នំពេញ៖ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មីសូដា ធ្វើការសម្អាត អនាម័យបរិស្ថានដងផ្លូវ ចាប់ពីរង្វង់មូលផ្លូវក្រវ៉ាត់ក្រុងទី៣ ដល់វិថីឈ្នះ-ឈ្នះ ជាប់នឹងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។

តាមអាជ្ញាធរបានឱ្យដឹងថា បញ្ហាសំរាមនៅមានតាមចិញ្ចើមផ្លូវសាធារណៈពីមួយថ្ងៃទៅមួយថ្ងៃ កាលបើមិនមានវិធានការ នឹងបង្កឱ្យប៉ះពាល់បរិស្ថាន នាំឱ្យប៉ើងហើរធ្លាក់ចូលលូ ប្រឡាយ បង្ហូររំដោះទឹក។

ដោយសំរាមនៅតែមានរាយប៉ាយចិញ្ចើមផ្លូវ សំណល់ដី ទើបនៅរសៀលថ្ងៃនេះ កម្លាំងអាជ្ញាធរ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មីសូដា ធ្វើអនាម័យសម្អាតតាមដងផ្លូវ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣។

អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជន ត្រូវវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងដាក់ចោល ឬបោះចោលតាមទីវាលចិញ្ចើមផ្លូវ ជាហេតុធ្វើឱ្យប៉ះពាល់បរិស្ថាន៕

អត្ថបទ៖ តាតុងសែនជ័យ

Share.