ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ត្រីការងារ ចុះពិនិត្យដោះស្រាយក្តីកង្វល់របស់ពលរដ្ឋដោយបញ្ហាប្រព័ន្ធលូស្ទះ ចាល់ទឹកដក់លើផ្លូវ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវ៥៦ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

បញ្ហាប្រព័ន្ធលូស្ទះ មិនហូររំដោះទឹកស្អុយ ទឹកភ្លៀង ចេញពីផ្លូវ ភូមិស្ថានជាក្តីកង្វល់ ដែលបរិស្ថានក្នុងមូលដ្ឋានមិនគប្បី ក៏ប៉ុន្តែបញ្ហានេះត្រូវបានលោកអភិបាលខណ្ឌដឹកនាំមន្ត្រី ការងារចុះដោះស្រាយភ្លាមៗ ដោយមិនទុកឱ្យក្លិនស្អុយពេញភូមិឡើយ ។

តាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីមានប្រព័ន្ធលូក្នុងមូលដ្ឋានខាងលើ កកស្ទះចរន្តទឹកហូររំដោះចេញ លោកអភិបាលខណ្ឌ បានដោះស្រាយបញ្ហាភ្លាមៗដោយចាត់ឲ្យប្រើប្រាស់រថយន្តបូមសម្អាត ទឹកស្អុយ កាកសំណល់ផ្សេងៗ រំដោះការស្ទះលូផងដែរ មុំឱ្យពលរដ្ឋពិបាករឿងទឹកស្អុយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.