ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ បានឈានដល់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងទី២ហើយ ដោយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នេះក្រុមបាល់ទាត់បឹងកេត ត្រូវទទួលស្វាគមន៍ក្រុមកងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិ ចំណែកឯក្រុមវិសាខា ទទួលក្រុមណាហ្គាវើលដ៍ នៅកីឡដ្ឋានវិសាខា សម្រាប់ជើងទី២ ។

លទ្ធផលការប្រកួតវគ្គ៨ក្រុម ជើងទី១៖
- ២៥ កុម្ភ: ២០២៦៖ គីរីវង់សុខសែនជ័យ ២-១ ព្រះខ័នរាជស្វាយរៀង
- ២៥ កុម្ភ: ២០២៦៖ អាយអេសអាយ ដង្កោសែនជ័យ ២-២ ភ្នំពេញក្រោន
- ៤ មីនា ២០២៦៖ កងយោធពលខេមរភូមិន្ទ ០-២ បឹងកេត
- ៤ មីនា ២០២៦៖ ណាហ្គាវើលដ៍ ២-២ វិសាខា។
កម្មវិធីប្រកួតជើងទី២៖
- ១១ មីនា ២០២៦៖បឹងកេត ប៉ះ កងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិ
- ១១ មីនា ២០២៦៖ វិសាខា ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋានវិសាខា
- ១៨ មីនា ២០២៦៖ ព្រះខ័នរាជស្វាយរៀង ប៉ះ គីរីវង់សុខសែនជ័យ
- ១៨ មីនា ២០២៦៖ ភ្នំពេញក្រោន ប៉ះ អាយអេសអាយ ដង្កោសែនជ័យ។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ វិសាខា បានចំនួន៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕


