សាខា កក្រក ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការសាខា បានចាត់ឱ្យលោក​ជំទាវ នី ចាន់ធីតា អនុប្រធានគណ:កម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខា  អមដំណើរដោយក្រុមមន្រ្តីប្រតិបត្តិសាខា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញចុះ​ទៅ​សួរសុខទុក្ខ និងយកអំណោយ​មនុស្សធម៌​របស់សាខា ទៅផ្ដល់ជូនលោកស្រី វ៉េន តុងអឺ អាយុ២៤ឆ្នាំ និងស្វាមី ដែលទើបតែនឹងសម្រាលរួចបានកូនភ្លោះ ចំនួន០៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ចាម រស់នៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 

Screenshot

នៅក្នុងឱកាសនោះ លោកជំទាវ បាននាំយកសេចក្ដីនឹករឭកពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណ:កម្មាធិការសាខាខេត្តត្បូងឃ្មុំ ជាមួយឯកឧត្តម អ៊ាង សុផល្លែត ប្រធានកិត្តិយសសាខា នឹងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជារឿយៗសម្ដេចតែងតែបានគិតគូរយកចិត្តទុកដាក់ជាមួយសុខទុក្ខរបស់បងប្អូនជនរួមជាតិគ្រប់មូលដ្ឋាន និងគ្រប់លំដាប់ថ្នាក់ មិនដែលគិតលើបញ្ហាទ្រព្យសម្បត្តិ វណ្ណ: ឬបក្សនយោបាយអ្វីទាំងអស់។ បន្ទាប់ពីបាននាំក្ដីនឹករឭកពីថ្នាក់ដឹកនាំរួចមក លោកជំទាវ បានផ្តាំផ្ញើដល់បងប្អូនក្រុមគ្រួសារខាងលើសូមបន្តការយកចិត្តទុកដាក់លើការថែទាំសុខភាពបន្តទៀតដោយនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល អនាម័យបីប្រការ(ហូបស្អាត ផឹកស្អាត រស់នៅស្អាត) និងតិចខ្លាញ់ តិចអំបិល តិចស្ករ ដើម្បីការពារជំងឺឆ្លង ឬមិនឆ្លងនានាបាន។ ប្រសិនបើសុខភាពមានបញ្ហាសូមទៅពិគ្រោះយោបល់ជាមួយគ្រូដែលមានជំនាញពិតប្រាកដ ឬទៅមណ្ឌលសុខភាពដែលនៅក្បែរផ្ទះបងប្អូន កុំសម្ងំព្យាបាលតាមគ្នានៅក្នុងផ្ទះព្រោះវាអាចបង្ករឱ្យមានបញ្ហាដល់អាយុជីវិត។ល។ 

Screenshot

អំណោយមនុស្សធម៌ដែលផ្តល់ជូនរួមមាន៖ អង្ករ៥០គីឡូ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប ផ្លែឈើ ១កន្រ្តក់ និងថវិកាមួយចំនួនផងដែរ៕

អត្ថបទ៖ កាកបាទក្រហម

Share.