ភ្នំពេញ ៖ ជនជាតិចិនចំនួន១៩នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះទៅបង្ក្រាប ករណី Scams Online កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រតិបត្តិការខាងលើ ក្រោមការបញ្ជាដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតីវិធីច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន១៩នាក់ ដកហូតបានវត្ថុតាងជាច្រើនទៀត ។ ជនជាតិចិនទាំង១៩នាក់ ក្រោយឃាត់ខ្លួនបាន នាំយកទៅការិយាល័យជំនាញ ស្នងការរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធី ៕

Share.